ឥណ្ឌា៖ កាលពីពេលថ្មីៗនេះ នៅភូមិ Fakte ក្បែរ shirur ក្នុងរដ្ឋ Maharashtra មន្ត្រីសត្វព្រៃ SOS និងនាយកដ្ឋានព្រៃឈើ បានជួយសង្គ្រោះសត្វខ្លារខិនដែលមានអាយុ ៤ឆ្នាំមួយ ក្រោយពីខ្លារខិននោះធ្លាក់ចូលទៅក្នុងអណ្តូងមួយ នៅភាគខាងលិចប្រទេសឥណ្ឌា ។
វីដេអូនោះបានបង្ហាញពិខ្លារខិន១ក្បាល ដែលកំពុងខំប្រឹងប្រយុទ្ធប្រឆាំងនិងសេចក្តីស្លាប់ ដោយប្រឹងឡើងពីក្នុងអណ្តូង តែវាមិនអាចឡើងបានទេព្រោះ តែអណ្តូងជ្រៅ ។ នៅពេលនោះផងដែរ មន្ត្រីជួយសង្គ្រោះបានទំលាក់ទ្រុងបញ្ចោតឲ្យវាចូល គឺដើម្បីជួយសង្គ្រោះវា ។
ក្រោយមក ខ្លារខិននេះ ត្រូវបានមន្ត្រីជួយសង្គ្រោះបញ្ជូន ទៅមជ្ឈមណ្ឌលសង្គ្រោះខ្លា Manikdoh ដើម្បីព្យាបាលវា ។ គេមិនបានដឹងពីមូលហេតុនៃការធ្លាក់ចុះ របស់សត្វខ្លារខិននេះទេ ៕ ប្រិយមិត្តចង់ជ្រាបកាត់តែច្បាស់សូមទស្សនាវីដេអូនៃការ ជួយសត្វខ្លារខិននេះតាមរយៈវីដេអូខាងក្រោម៖
វីដេអូខាងក្រោម