ចិន៖ កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២០ ម្សិលមិញនេះ សណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុង Quanzhou នៃខេត្ត Fujian ត្រូវបានរលំ ។ តាមប្រភពបានអោយដឹងថា មនុស្សចំនួន២៣នាក់ត្រូវបានជួយសង្គ្រោះ ហេតុការណ៍ខាងលើបានកើតឡើងនាម៉ោង ០៧និង៣០នាទី (ម៉ោងក្នុងតំបន់) ក្នុងសង្កាត់ Licheng នៃទីក្រុង Quanzhou ។
តាមប្រភពបានបន្តទៀតថា មានមនុស្សប្រហែលជា៧០នាក់ ជាប់នៅក្រោមគំនរអគារនោះ ហើយគិតត្រឹមម៉ោង០៩និង០០នាទីយប់ មនុស្សយ៉ាងតិច២៣នាក់ត្រូវបានជួយសង្រ្គោះ ។ អគារសណ្ឋាគារកម្ពស់៥ជាន់នេះ ត្រូវបានប្រើប្រាស់ជាកន្លែងដាក់ឲ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែល សង្ស័យថាអាចមានជំងឺ COVID-19 ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
មានវីដេអូខាងក្រោម៖