តារាក្នុងដួងចិត្តស្រីៗ លោក Lee min ho បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ទៅអោយអង្គការ ៨ កន្លែង (មានវីដេអូ)

ប្រិយមិត្តបានដឹងរួចមកហើយថាវីរុស COVID-19 ​​​​​​​​​​​​​​​​​​​​​​​កំពុងតែរាតត្បាតទៅលើប្រទេសជាច្រើន ​​​​​​​​​​​​​​​​​​​​​​​ទូទាំងពិភពលោក ដែលជំងឺនេះមានប្រភពមកពីប្រទេសចិន ។ ​​​​​​​​​​​​​​​​​​​ហើយកាលពីពេលថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូង ​​​​​​​​​​​​​​​​​​​​​​​ត្រូវបានរកឃើញថាជាប្រទេសមួយដែលមានផ្ទុះវីរុសនេះច្រើនគឺបន្ទាប់ពីប្រទេសចិន ។

ការឆ្លងយ៉ាងលឿនបែបនេះ ​​​​​​​​​​​​​​​​​​​តារាចម្រៀងនិងតារាសម្តែងល្បីៗប្រចាំប្រទេសជាច្រើនរបស់ប្រទេស ​​​​​​​​​​​​​​​​​​​​​​​​កូរ៉េបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនជាច្រើន ​​​​​​​​​​​​​​​​​​​​ដើម្បីប្រយុទ្ធប្រឆាំងនិងវីរុសនេះ ។​​​​​​​​​​​​​​​​​​ ក្នុងការបរិច្ចាគនេះក៏មានតារាសម្តែងប្រុសដ៏ល្បីឈ្មោះ គឺលោក Lee Min ho ​​​​​​​​​​​​​​​​​​​​​បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់លោកចំនួន ៣០០ លានវុន ​​​​​​​​​​​​​​​(ប្រហែលជា ២៥០,០០០ ដុល្លារ) ទៅអោយអង្គការសប្បុរសធម៍ចំនួន ៨ ខុសៗគ្នា​​​​​​​​​​​​​​ ក្នុងនោះមានអង្គការជួយកុមារៗ ៣កន្លែង ៕ មានវីដេអូខាងក្រោម៖

មានវីដេអូខាងក្រោម៖