កាន់តែងាយស្រួល!! បញ្ជីឈ្មោះមូលដ្ឋាន សុខាភិបាលសាធារណៈ(ពេទ្យរដ្ឋ) និង មន្ទីរសម្រាកព្យាបាល ឬគ្លីនិកឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ទូទាំងប្រទេស

ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភនេះកាន់តែលឿន ទាន់ពេលវេលា និងមានប្រសិទ្ធភាព ជូនដល់សាមីខ្លួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល កម្មការិនីដែលមានផ្ទៃពោះត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖

ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី/ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស។

សូមបញ្ជាក់៖ បន្ទាប់ពីធ្វើប័ណ្ណ និងទទួលបានប័ណ្ណសមាជិក ប.ស.ស លោក/លោកស្រី អាចទៅទទួលសេវាបានភ្លាមៗ ដោយភ្ជាប់ជាមួយលិខិតធានាអះអាង ដែលចេញដោយខាងរដ្ឋបាលក្រុមហ៊ុនដែល លោក/លោកស្រី កំពុងបម្រើការនោះ។

ក្នុងករណីបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស បានចំនួន២ខែជាប់គ្នា លោក/លោកស្រី អាចទៅទទួលសេវាពិនិត្យ និងព្យាបាលបានដោយមិនចំាបាច់ភ្ជាប់លិខិតធានាអះអាងនោះទេ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ ១២៨៦

សូមស្វែងរកបញ្ជីឈ្មោះមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ទូទាំងប្រទេស៖

សូមចុចទីនេះដើម្បីទាញយកបញ្ជីឈ្មោះមូលដ្ឋានសុខាភិបាលចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ទូទាំងប្រទេសជា File PDF

រក្សាសិទ្ធិដោយ៖ Cambofox
ប្រភព៖ ប.ស.ស.