អបអរសាទរ! មុននេះបន្តិច លោក នី រតនា បានឃើញមុខកូនស្រីដំបូងរបស់ខ្លួនហើយ ដែលមានឈ្មោះថា …

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិកម្មរស្មីហង្សមាស ​​​​​​​​​​​​​​​​​​​​និងជាម្ចាស់ពាន Cambodian Idol រដូលកាលទី១ ​​​​​​​​​​​​​​​​​លោក នី រតនា ដែលភរិយារបស់លោកបានសម្រាលនៅមុននេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​ទន្ទឹមនិងនោះ តារាចម្រៀងរូបនេះ បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយរីករាយយ៉ាងខ្លាំង ​​​​​​​​​​​​​​​​​​​ដោយលោកបានអោយដឹងតាមរយៈទំព័រហ្វេសប៊ុកថា ​​​​​​​​​​​​​​​​​​​ស្វាគមន៍មកកាន់ពិភពលោកដ៏ស្រស់ស្អាតព្រះនាងតូចរបស់ប៉ា ​​​​​​​​​​​កូនស្រី ឈ្មោះ នីវណ្ណ មែលឡានី ហៅ មែល (MEL)

កូនស្រីកើតថ្ងៃសុក្រ ទី ០៦ ខែមីនា ​​​​​​​​​​​​​​​​​​ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​២០២០ វេលាម៉ោង ១០ និង ៤២ នាទី ព្រឹក ទម្ងន់ ៣,៣៦ គីឡូក្រាម ។ លោកបានបន្ថែមទៀតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភរិយារបស់លោក និង កូនស្រី គឺមានសុវត្ថិភាព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយមានសុខភាពល្អធម្មតាទេ ។ ក្នុងនោះលោកក៏បានថ្លែងអរគុណដល់បងប្អូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​និង ​​​​​​​​​​​​​​​​​​​​​​អ្នកគាំទ្រដែលបានបារម្ភពីសុខទុក្ខប្រពន្ធ និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនរបស់លោកផងដែរ ៕

ប្រភព៖ Khmerbuzz