អាងមានអំណាចចឹងមែន! មន្ត្រីនគរបាល ម្នាក់ជាប់សង្ស័យ ប៉ងធ្វើអីអី ថៅកែស្ត្រីហាង ស្រាក្រឡុកក្នុងបន្ទប់ទឹក …

ភ្នំពេញ៖ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង៤និង១០នាទីព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០២០នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅហាងលក់ស្រាក្រឡុកតាមមហាវិថីឈ្នះឈ្នះភូមិត្រាំងទាសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ។ជនរងគ្រោះឈ្មោះច.ដមានទីលំនៅក្នុងខណ្ឌពោធិ៍សែនជ័យមុខរបរលក់ដូរនៅចំណុចខាងលើពេលរាត្រី។ចំណែកជនសង្ស័យបើតាមសម្តីរបស់ជនរងគ្រោះអះអាងថាពេលដែល

ប្រតាយប្រតបគ្នាដណ្តើមបានកាតជាមន្ត្រីនគរបាលជាតិនោះឈ្មោះប៉ែនច័ន្ទរស្មីភេទប្រុសអាយុ៣១ឆ្នាំមាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឋានន្តរសក្តិជាអនុសេនីយ៍ត្រីអត្តលេខ៨៣២៣១នគរបាលជាតិមានទីលំនៅផ្ទះលេខ២៣ផ្លូវ៣៣៥សង្កាត់បឹងកក់១ខណ្ឌទួលគោក។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថាគាត់មិនដែលស្គាល់ជនសង្ស័យឡើយហើយមុនកើតហេតុជនសង្ស័យរួមជាមួយបក្ខពួកមួយក្រុមចូលទៅផឹកស៊ីនៅហាងរបស់គាត់។លុះដល់វេលាម៉ោងកើតហេតុគាត់ដើរទៅចូលបន្ទប់ទឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅផ្សារបឹងបៃតងចម្ងាយពីកន្លែងលក់ប្រមាណ៨០ម៉ែត្រ។

រៀបចេញមកវិញក៏ត្រូវជនសង្ស័យដើរចូលទៅហើយធ្វើសកម្មភាពរុញគាត់ឲ្យចូលក្នុងបន្ទប់ទឹកវិញរួចចាប់ឱបជាប់ខ្ទប់មាត់ថើបគាប់ជួនត្រូវបានប្អូនប្រុសគាត់ដើរទៅតាមហៅព្រោះមានភ្ញៀវកុម្ម៉ង់ម្ហូបទើបដឹងរឿងស្រែកឆោឡោប្រតាយប្រតប់គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាប់ទាញបានកាតមន្ត្រីរាជការ«អត្តសញ្ញាណប័ណ្ណនគរបាលជាតិ»។

ចំណែកជនសង្ស័យភ័យរត់គេច ទៅបាត់ទាំងបក្ខពួក លុះមួយសន្ទុះក្រោយមក ជនសង្ស័យ និងបក្ខពួកបានវិលត្រឡប់មកវិញ ព្យាយាមយកកាតទៅវិញ តែជនរងគ្រោះមិនឲ្យ សំខាន់និយាយគ្នារកយុត្តិធម៌សិន តែត្រូវបានក្រុមជនសង្ស័យ រករឿង គំរាមវាយ លើជនរងគ្រោះ២នាក់បងប្អូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទើបបង្កឲ្យកាន់តែភ្ញាក់ផ្អើល ដល់អ្នកជិតខាង ក្រុមជនសង្ស័យឃើញសភាពមិនស្រួល នាំគ្នារត់គេចបាត់អស់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ប្តឹងទៅសមត្ថកិច្ច ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅដល់សាកសួរ និងពិនិត្យផ្ទាល់ តាមការចង្អុលបង្ហាញពីជនរងគ្រោះ រួមជាមួយ កាតនគរបាល មានឈ្មោះ ជនសង្ស័យខាងលើ រួចនាំទៅ ប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្តឹង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចាត់ការតាមផ្លូវច្បាប់ ៕