អុញ! អតីតសមាជិក BIG BANG លោក Seungri ត្រូវបានព្រះរាជអាជ្ញាកណ្តាលក្នុងទីក្រុងសេអ៊ូល ចោទប្រកាន់ ​​​​​​​​​​​​ពីបទលេងល្បែង​ខុស​ច្បាប់​ លាងលុយកង្វក់ និងពេស្យាចារ …

លោក Seungri ​​​​​​​​​​​​​​​​ដែលជាអតីតសមាជិកក្រុម BIG BANG ​​​​​​​​​​​​​​លោកនឹងចូលបម្រើក្នុងសេវាយោធា ​​​​​​​​​​​​​​បំពេញនូវកាតព្វកិច្ចជាផ្លូវការ ​​​​​​​​​​​​នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២០នេះ ។ ​​​​​​​​​​​​​​​​​តាមប្រភពបានអោយដឹងថាលោក ​​​​​​​​​​​​​​​​​​​​នឹងត្រូវចូលបម្រើក្នុង​កាតព្វកិច្ចជាទាហាន ១៨ខែ​​​​​​​​​​​​​​​​​ នៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាល​ជ្រើសរើស​យោធា​ថ្មីនៃកងពល​ធំទី ៦ ​​​​​​​​​​​​នៃកងទ័ព​របស់កូរ៉េ​ខាងត្បូង ។

លោក​​​​​​​​​​​​ Seungri ត្រូវបានការិយាល័យព្រះរាជអាជ្ញាកណ្តាលក្នុងទីក្រុងសេអ៊ូលកាលពីមុន ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានចោទប្រកាន់លោក​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​ពីបទលេងល្បែង​ខុស​ច្បាប់​នៅ​ក្រៅ​​ប្រទេស ​​​​​​​​​​​​​​​​​​និងលាងលុយកង្វក់ ពេស្យាចារ ជាដើម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាលពីខែមករា កន្លងទៅលោកត្រូវបាន​ទទួលការជំនុំ​ជម្រះម្ដង​រួច​ទៅ​ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមរយៈ​ប្រព័ន្ធតុលា​ការកងទ័ព ។

នេះបើតាមការដកស្រង់​ទាក់ទងនឹងការកាត់ក្ដីរបស់​អតីតតារាចម្រៀងរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​ខាងរដ្ឋបាល​កម្លាំងពលកម្មយោធា ​​​​​​​​​​​​​​​​​​​​​បានបញ្ជាក់ថា «យើង នឹងធ្វើការយ៉ាងម៉ត់ចត់ ​​​​​​​​​​​​​​​​​​​ជាមួយនឹងរឿងក្ដីការទោស ​​​​​​​​​​​​​​​​​​​​​​​​ដើម្បីធានាឲ្យមានការជំនុំជម្រះក្តី ដោយយុត្តិធម៌ ​​​​​​​​​​​​​​​​​​​​​​​​​​និងពិចារណា លើ​កត្តា ដោយ​ជំហរ​របស់គណៈវិនិច្ឆ័យ​ពលរដ្ឋ​នៅទូទាំងប្រទេសតាមនីតិវិធី»៕

ប្រភព៖ PORAMAN