wow! ពិធីឡើងគេហដ្ឋានថ្មីរបស់ ម្ចាស់ហាងប៊ីយូធីស្ទ័រ អធិកអធមដូចពិធីមង្គលការ ហើយមានភ្ញៀវចូលរួមរហូតដល់ទៅ …

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ​​​​​​​​​​​​​​​​​​​​​​​ម្ចាស់ហាងវ័យក្មេងប៊ីយូធីស្ទរ ដែលមានមហាជនជាច្រើនចាប់អារម្មណ៍ ​​​​​​​​​​​​​​​​​​​​​​​បានរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​ពិធីឡើងគេហដ្ឋានថ្មីនេះធ្វើឡើងយ៉ាង អធិកអធម ​​​​​​​​​​​​​​​​​​​ដែលមានទីតាំងនៅបុរីភ្នំពេញផាក នៅជ្រោយចង្វារ ​​​​​​​​​​​​​​​​​​​​​​ដោយមានភ្ញៀវចូលរួមមិនតិចជាង ៦០តុឡើយ ។

គេហដ្ឋានថ្មីនោះមានតម្លៃប្រមាណជា ៤០មុឺន ​​​​​​​​​​​​​​​ដុល្លារ របស់ម្ចាស់ហាងវ័យក្មេងរូបនេះមានការតុបតែងលំអរផ្កាភ្ញីយ៉ាងស្រស់ស្អាត និង ​​​​​​​​​​​​​មានការស្លៀកជាឈុតបុរាណថែមទៀតផង​​​​​​​​​​​​​ ក្នុងនោះក៏មានវត្តមានអ្នកសិល្បៈចូលរួមផងដែរ ។ ​​​​​​​​​​​​បញ្ចាក់ម្ចាស់ហាងវ័យក្មេងប៊ីយូធីស្ទរ មានឈ្មោះថា លោក ងួន សាំង ​​​​​​​​​​​​​​លោកមានថ្វីដៃយ៉ាងជំនាញក្នុងការផាត់មុខ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖