Super Hero! កំពូលវីរៈបុរសទាំង ១៦នាក់​ របស់ហូលីវូដ មិនមែនតែនៅក្នុងសាច់រឿងនោះទេ ប៉ុន្តែនៅខាងក្រៅក៏ដូចគ្នាដែរនៅតែជាវីរៈបុរសដោយបានធ្វើរឿងជាច្រើន

ជាការពិត ចង់ធ្វើជា Super Hero មិនមែនន័យថាចាំបាច់ពឹងផ្អែកលើអំណាច សិល្ប៍វិជ្ជា នោះទេព្រោះថាពេលយើងធ្វើអំពើល្អ និងសប្បុរសធម៌ហើយគិតពីអ្នកដទៃនោះហើយទើបជា វីរៈបុរស យ៉ាងពិតប្រាកដ ព្រោះថាពាក្យថាជា វីរៈបុរសគឺ ជាការធ្វើល្អចំពោះមនុស្សដែលត្រូវការជំនួយពីយើងនៅពេលដែលពួកគេកំពុងលំបាក។ ចុះបើ Super Hero ដែលសម្តែងនៅក្នុងរឿងហូលីវូដទាំង ១៦ នាក់នេះវិញ ពួកគេមិនត្រឹមតែជា វីរៈបុរស នៅក្នុងរោងកុនប៉ុណ្ណោះទេ ពួកគេក៏ជា វីរៈបុរស នៅខាងក្រៅផងដែរ។

១.​ លោក Robert Downey Jr. ដែលមនុស្សទូទៅស្គាល់ថាជា Iron Man គាត់ចូលចិត្តចូលរួមកម្មវិធីសប្បុរសធម៌ និងជួយដល់កុមារពិការផងដែរ។

២.​ Chris Pratt ឬ Star Lord នៅក្នុងរឿង Guardian of the Galaxy ជាញឹកញាប់នៅក្នុងមន្ទីរពេទ្យកុមារដើម្បីផ្តល់កំលាំងចិត្ត និងលេងជាមួយកុមារ។

៣. Chris Evans ប្រធានក្រុមអេវែនជឺរ ជារឿយៗគាត់ជាអ្នកផ្តួចផ្តើមគំនិតនៃការរៃអង្គាសប្រាក់ដើម្បីជួយដល់កុមារ។ ហើយថ្មីៗនេះគាត់បានចូលរួមប្រកួតក្នុងកម្មវិធីសប្បុរសធម៌ជាមួយលោក Chris Pratt ។

៤. Christian Bale ឬមនុស្សប្រចៀវ ចូលចិត្តជួយកុមារដែលមានជំងឺធ្ងន់ធ្ងរនៅទូទាំងប្រទេស ហើយក៏ផ្តល់ជំនួយក្នុងការព្យាបាលកុមារដែលមានជំងឺមហារីកឈាមប្រភេទកម្រផងដែរ។

៥. Christopher Reeve គឺជា Superman ដំបូង ក្រោយគាត់របួសខួរឆ្អឹងខ្នង គាត់បានបង្កើតសមាគមពិសេសដើម្បីជួយជនរងគ្រោះជាការពិតវាទទួលបានជោគជ័យជាសកល។

៦. Hugh Jackman ឬ The Wolverine គឺជាមនុស្សដែលចូលចិត្តធ្វើការងារសប្បុរស ដោយថ្មីៗនេះលោកបានទៅកាន់ប្រទេសអេត្យូពីដើម្បីជួយដល់វិស័យផលិតកម្មកាហ្វេនៅក្នុងសហគមន៍នោះ និងបង្កើតការងារបង្កើតអាជីពជូនប្រជាជននៅក្នុងសហគមន៍នោះ។

៧. George Clooney វីរៈបុរសមនុស្សប្រចៀវ គឺជាម្ចាស់ជំនួយដល់គំរោងសប្បុរសធម៌ជាង ៣៥ ។

៨. Andrew Garfield វីរៈបុរសពីងពាង បានរៃអង្គាសថវិកាសម្រាប់សប្បុរសធម៌បានជាង ១០.០០០ ដុល្លារហើយក៏ចូលចិត្តស្លៀកសម្លៀកបំពាក់ជាមនុស្សពីពាងលេងជាមួយក្មេងៗផងដែរ។

៩. Chris Hemsworth ថ្មីៗនេះលោកបានក្លាយជាអ្នកនាំពាក្យរបស់មូលនិធិកុមារភាពអូស្ត្រាលីដែលការពារសិទ្ធិកុមារនៅអូស្ត្រាលី។

១០.​ Scarlett Johansson នាងបានចូលរួមធ្វើកិច្ចការដើម្បីសង្គមអស់រយៈពេល ៨ ឆ្នាំមកហើយហើយឥឡូវនេះគឺជាអ្នកគាំទ្រគម្រោងសប្បុរសធម៌ជាង ២៥ ។

១១. Henry Cavill Man of Steel គាត់តែងតែរៃអង្គាសប្រាក់ដើម្បីបរិច្ចាគដល់ទាហាន និងសត្វព្រៃ។

១២. Ryan Reynolds គឺជានាយកប្រតិបត្តិម្នាក់នៃមូលនិធិ Michael J. Fox Foundation ជាអង្គការមួយដែលជួយមនុស្សដែលមានជំងឺផាកឃីនសុន។

១៣. Gabriel Macht ថ្មីៗនេះបានចូលរួមជាមួយ Globe and Project Wonderful និងគម្រោងអស្ចារ្យដើម្បីជួយជួសជុលក្រុង Ormoc នៅប្រទេសហ្វីលីពីនដែលត្រូវបានបំផ្លាញដោយព្យុះ។

១៤. Ben Affleck បានជួយដល់កុមារនៅក្នុងប្រទេសទី ៣ ដូចជាកុមារដែលមកពីប្រទេសកុងហ្គោ។

១៥. Seth Rogen ជាអ្នកផ្តួចផ្តើមគំនិតរបស់អង្គការ Hilarity For Charity សម្រាប់ការជួយអ្នកជម្ងឺវង្វេងស្មារតី។

១៦. Alec Baldwin បានបរិច្ចាគលុយរាប់លានដុល្លារសម្រាប់ការងារសប្បុរសធម៌។