ឃើញរ៉ូបមង្គលការរបស់ Sririta បង្កប់សុទ្ធតែគ្រីស្តាល់ ទិចគិតថាស្រាលអីវឹនចុះ មានទម្ងន់ដល់ទៅ …

ប្រិយមិត្តបានស្គាល់តារាសម្តែងស្រីថៃល្បីឈ្មោះ ​​​​​​​​​​​​​​នាង Sririta Jensen ហើយ ​​​​​​​​​​​​​​​​​​ដោយនាងបានសម្រេចចិត្តចូលរោងការជាមួយលោក Korn Narongdej ​​​​​​​​​​​​​កាលពីពេលថ្មីៗនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​ពិធីមង្គលការនេះផងដែរត្រូវបានចូលរួម ក្រោមវត្តមានក្រុមគ្រួសារ​​​​​​​​​​​​​​​​​​​​ សាច់ញាតិ ភ្ញៀវកិត្តិយសតូចធំ ​​​​​​​​​​​​​​និងមិត្តភក្តិក្នុងសង្គមសិល្បៈជាច្រើនកុះករផងដែរ ។

ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺ ​​​​​​​​​​​​​​​រ៉ូបមង្គលការរបស់ Sririta ​​​​​​​​​​​​​​​​ត្រូវបានរចនា​ឡើងយ៉ាងពិសេស ​​​​​​​​​​​​​​​​​ពិតជាមិនធម្មតានោះទេ ​​​​​​​​​​​​​ពោលបង្កប់​សុទ្ធតែគ្រីស្តាល់ ​​​​​​​​​​​​​​​​​​ថែមទាំងទម្ងន់រ៉ូបទាំងមូលមានទម្ងន់ដល់ទៅ ២០គីឡូ​ក្រាមឯណោះ ។ ​​​​​​​​​​​​​លើសពីនេះទៅទៀត ​​​​​​​​​​​​​​​​​​គ្រឿងអលង្ការពេជ្រយ៉ាងចែងចាំង ដែលតារាស្រីរូបនេះពាក់ ​​​​​​​​​​​​​​ពោលក៏សុទ្ធតែជាកេរ្តិ៍តំណែលម្ដាយក្មេករបស់នាងទាំងអស់ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖