ប្រិយបានដឹងហើយវីរុស Covid -19 កំពុតតែធ្វើអោយពិភពលោកមានការព្រួយបារម្ភជាខ្លាំង ហើយពេលនេះផងដែរវិរុស នេះបានរីករាលដាលច្រើនប្រទេសនៅលើពិភពលោក ។ តាមប្រភពមួយសូមមិនបញ្ចេញឈ្មោះបានអោយដឹងថា ប្រទេសដែលកំពុងតែផ្ទុះនូវជំងឺនេះខ្លាំង ដែលបានឈរនៅលំដាច់លេខ២បន្ទាប់ពីចិនោះគឺ ប្រទេសកូរ៉េខាងត្បូង ។
ថ្មីៗនេះផងដែរ តារាសម្តែងរូបសង្ហា Lee Jung Suk ដែលពេលនេះលោកកំពុងស្ថិតក្នុងភារកិច្ចបម្រើជាតិ បានបរិច្ចាគលុយ ទិញឧបករណ៍ពេទ្យដើម្បីជួយការពារដល់អ្នកផ្ទុកវីររុសកូរ៉ូណា ។ តាមប្រភពបានអោយដឹងថា លោកបានបរិច្ចាគឈុតការពារដល់ក្រុមគ្រូពេទ្យជំនាញ ដែលកំពុងតែជួយនិងព្យាបាលអ្នកជំងឺ ។ សូមបញ្ជាក់ថា លោក Lee Jong Suk នឹងត្រូវបញ្ចប់ភារកិច្ចហើយចូលមកបម្រើសិល្បៈវិញនាដើមឆ្នាំក្រោយនេះហើយ ៕