ប្រិយមិត្តបានដឹងរួចមកហើយថា តារាសម្តែថៃស្រីឆ្នាស់ រាងស្រស់ស្អាតនិងសុិចសុី Ice Apissada ត្រូវបានគូស្នេហ លោក Nont Tanont បំពាក់ចិញ្ចៀនពេជ្រភ្លឺចិញ្ចាចសុំរៀបការ ។ ប៉ុន្តែថ្មីៗនេះតារាស្រីរូបនេះ ចេញមកនិយាយក្នុងកិច្ចសម្ភាសន៍សារពត៌មានក្នុងប្រទេសថៃផងដែរថា រឿងនេះគឺជាការពិតរូបនាងនិងលោក Nont Tanont បានចែកផ្លូវគ្នាហើយ ពេលនេះនាងនៅទំនេរ ។
ក្រោយពីខាង Ice ផ្ដល់កិច្ចសម្ភាសន៍បែបនេះ អតីតសង្សាររូបនេះក៏បានបង្ហោះសារជាភាសាអង់គ្លេសថា៖ «The saddest part in life is saying goodbye to someone you wish to spend your lifetime with» ដែលមានន័យជាភាសាខ្មែរថា រឿងដែលទុក្ខព្រួយជាងគេក្នុងជីវិតគឺនិយាយលាមនុស្សដែលអ្នកចង់ចំណាយពេលពេញមួយជីវិតជាមួយ ។