កាលពីថ្មីៗនេះ ស្រីស្អាត ជីមមី បានចំណាយពេលនាំក្រុមគ្រួសារទៅលេងនៅប្រទេសជប៉ុន យ៉ាងរីករាយ និងមានក្តីសុខដោយទៅជាលក្ខណៈគ្រួសារតែម្តង។ ក្នុងដំណើរកម្សាន្តនេះ នាងបានបញ្ចេញរាងដ៏សុិចសុីបែបទាន់សម័យរបស់នាងយ៉ាងស្រស់ស្អាតមើលហើយមិនសរសើរមិនបាន ជាមួយរាងដ៏ល្អសុិចសុីរបស់នាង។
រាងដ៏ស្រស់ស្អាតនិងសុិចសុីរបស់នាង គឺបានមកពីការខិតខំប្រឹងថែរក្សារដោយការញុាំអាហារត្រឹមត្រូវតាមបែបបទ រួមផ្សំជាមួយនឹងការហាត់ប្រាណទៀងទាត់។ វាពិតជាមិនស្រួលនោះទេ មិនមែនដូចគ្រប់គ្នាគិតថាស្អាតស្រាប់នោះទេ ព្រោះថាស្អាតស្រាប់ហើយក៏ត្រូវចេះថែរក្សាដែរ។
ជីមមី ជាពិធីការនីមួយរូបប្រចាំទូរទស្សន៍ភីអិនអិន ដែលមានភាពទាក់ទាញដោយសារតែភាពបុិនប្រសប់របស់នាងជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតដូចគ្នា លើសពីនេះនាងគឺជាមនុស្សម្នាក់ដែលមានភាពរហ័សរហួន និងចេះគោរពចំពោះអ្នកដ៏ទៃដូចគ្នា។
សូមទស្សនារូបភាព៖