ស្គាល់!! រដ្ឋមន្ត្រីការបរទេសខ្មែរទាំង ៦រូប ចាប់តាំងពីឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញបិទស្និបាតបូកសរុបលទ្ធផលការការងាររបស់ក្រសួងការបរទេសថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្រោយពីរំដោះកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រដ្ឋាភិបាលថ្មីដែលមានឈ្មោះថា ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានបង្កើតឡើង។

សម្តេចបន្តថា “ដែលពេលនោះ ខ្ញុំត្រូវបានតែងតាំងជា រដ្ឋមន្រ្តីការបរទេសក្នុងវ័យមិនទាន់គ្រប់អាយុ ២៧ឆ្នាំផង គឺជារដ្ឋមន្រ្តីវ័យក្មេងជាងគេនៅលើពិភពលោក” ។
សូមរំលឹកថា រដ្ឋមន្ត្រីការបរទេសទាំង ៦រូបនោះរួមមាន ៖
១-សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

២-លោក គង់ គាំ បច្ចុប្បន្នជា ប្រធានកិត្តិយសរបស់គណបក្សឆន្ទះខ្មែរ។

៣-ព្រះអង្គម្ចាស់ នរោត្ដម សិរីវុឌ្ឍ បច្ចុប្បន្នជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

៤-លោក អ៊ឹង ហួត អតីតនាយករដ្ឋមន្ត្រីទីមួយ, រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសូងអប់រំយុវជន និងកីឡា និងជាប្រធានគណបក្សរាស្ត្រនិយម។

៥-លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បច្ចុប្បន្នជា ឧបនាយករដ្ឋមន្ត្រី។

៦-លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បច្ចុប្បន្នជា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ប្រភពពី៖ Cambofox