ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ ដោយសារតែ កុមារា សាន់វ៉េ ដែលជាកូនខ្មែរមួយរូបមានវ័យក្មេងបំផុត ថែមទាំងអាចចងចាំឈ្មោះប្រធានាធិបតីអាមេរិក គ្រប់អាណត្តិ ចាប់ពីដំបូងរហូតដល់ប្រធានាធិបតីទី៤៥ និងអាចរៀបរាប់ឈ្មោះរបស់ប្រធានាធិបតី ទៅតាមអាណត្តិនីមួយៗបានយ៉ាងល្អ ។
កុមារា សាន់វ៉េ បានបង្ហាញសមត្ថភាពមួយនេះតាមរយៈកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ស្ថានីយ៍ទូរទស្សន៍ PNN ។ ដោយឡែកកាន់តែភ្ញាក់ផ្អើលជាងនេះទៀតនោះ គឺវីដេអូមួយដែលឪពុករបស់ សាន់វ៉េ ធ្លាប់បានបង្ហោះកាលពីគេនៅអាយុ ២៩ ខែ ដែលអាចរាប់លេខជាភាសាអង់គ្លេស ជាច្រើនខ្ទង់នៅលើឡូតូ ។
អាចនិយាយបានថាជាកូនខ្មែរមួយរូបដែលមានវ័យក្មេងបំផុត និងអាចចងចាំឈ្មោះប្រធានាធិបតីអាមេរិកគ្រប់អាណត្តិ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូខាងក្រោម