ពិតជាស្នាដៃដែលល្អប្រណិតគួរឲ្យកោតសរសើរមែន ឈុតនាងកន្ទន់ក្សត្រាបុ…

សូមនាំគ្នាជួយស៊ែរអោយបានច្រើនៗផងនូវស្នាដៃរបស់កូនខ្មែរ ដែលបានរចនាច្នៃឡើងដោយប្អូន Skor Krob គឺជាឈុតបុរាណខ្មែរឈ្មោះ នាងកន្ទន់ក្សត្រា​ បុត្រីនៃស្ដេចដំរីស ជាឈុតដែលស្រស់ស្អាតផូផង់បង្ហាញពីវប្បធម៌ខ្មែរ។

ចំណែឯអ្នកគ្រងឈុតនេះថតឲ្យរឹតតែមានភាពទាក់ទាញ និងស្រស់ស្អាតបន្ថែមនោះគឺជាកញ្ញា Nika Van។ តាមការសង្កេតមើលជាក់ស្តែងគឺគ្រប់រូបភាពទាំងអស់នៃឈុតនេះពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង រហូតដល់មានមហាជនជាច្រើននាំគ្នាយកទៅផុសត និងនាំគ្នាស៊ែរចែករំលែកហើយសរសើរមិនដាច់ពីមាត់នៃឈុតនេះ។

គ្រប់មហាជនទាំងអស់បានបន្ថែមថា ចង់ឃើញឈុតនេះជាឈុតតំណាងជាតិ ( National Costume ) ដែលមានបវកញ្ញាកម្ពុជាយកទៅប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់អន្តរជាតិណាមួយនៅឆ្នាំ២០២០នេះ គ្រាន់តែមិនទាន់មានឱកាសបង្ហាញ៕

ចុះតើប្រិយមិត្តទាំងអស់យល់យ៉ាងណាដែរ? ប្រភព ហ្វេសប៊ុក Phat Kong ៖ ឈុតនាងកន្ទន់ក្សត្រា​ បុត្រីស្តេចដំរីស
តារាកម្ពុជា Nika Van (Mai Bee)
ផាត់មុខដោយ RaDee RaDee Makeupcambodia
រចនាម៉ូតដោយប្អូន Skor Krob
@ Mirror Studio & Photography