ទឹកចិត្តឪពុក! លោកតាអាយុ៩៦ឆ្នាំ ត្រូវបានចៅក្រមលើកលែងទោសព្រោះតែហេតុផលពិសេសមួយ …

បរទេស៖ ឪពុកម្តាយគឺជាអ្នកមានគុណ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយពួកគាត់តែងតែហ៊ានធ្វើអី្វៗគ្រប់បែបយ៉ាងគឺដើម្បីអោយកូនៗរបស់ពួកគាត់មានសេចក្តីសុខ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះបីត្រូវហត់យ៉ាងណាក៏ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឪពុកម្តាយខ្លះហ៊ានធ្វើអំពើល្មើសច្បាប់ដើម្បីអោយកូនគាត់បានប្រសើរឫ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រួចផុតពីសេចក្តីស្លាប់ ។

នេះបើយោងតាមប្រភពវីដេអូដែលបានបង្ហោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺមានលោកតាម្នាក់ដែលមានអាយុ៩៦ឆ្នំាបានបើកបរហួសល្បឿនកំណត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះតែប្រញាប់បញ្ជូនកូនប្រុសអាយុ៦៣ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅមន្ទីពេទ្យជាបន្ទាន់ដោយជំងឺមហារីកឈាម ​​​​​​​​​​​​​​​​​​​​​​​​​​​ឪពុកអាយុ៩៦ឆ្នាំនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបើកបរហួសល្បឿនកំណត់មួយ នៅក្នុងតំបន់កំណត់ល្បឿន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាតំបន់សាលារៀន ។

បន្ទាប់ពីចៅក្រមស៊ើបសួរសួរនាំ ​​​​​​​​​​​​​​​​​​​​​​​​និងបានដឹងដើមហេតុពិត នៃការបើកបរហួសល្បឿនកំណត់ ​​​​​​​​​​​​​​​​​​​​​​​​របស់ឪពុកចំនាស់នេះរួចហើយ ​​​​​​​​​​​​​​​​​​​​​ចៅក្រមបានសម្រេចអោយបុរសជាឪពុកគ្មានទោស ​​​​​​​​​​​​​​​​​​​​​​​​​​​​​និងប្រាប់ទៅឪពុកចំនាស់នោះថាគាត់គឺជាមនុស្សល្អ ​​​​​​​​​​​​​​​​​​​​​​ដែលខ្លួនអាយុចំនាស់នេះទៅហើយ នៅតែមើលថែរក្សាការពារ ​​​​​​​​​​​​​​​​​​​​​​​​​និងមានទំនួលខុសត្រូវខ្ពស់ ចំពោះគ្រួសាររបស់ខ្លួនទៀត….។ Amazing Elderly Dad