សិក្ខាសាលាបិទគម្រោងបង្កើតប្រព័ន្ធសុខភាពតាមសាលារៀន ដើម្បីលើកកម្ពស់ការអប់រំសុខភាពនៅស្រុកកណ្តាលស្ទឹងដែលជាគម្រោងសាកល្បងដំបូងពាក់ព័ន្ធនឹងការអនុវត្តជាក់ស្តែងរបស់សាលារៀន ក្នុងការពិនិត្យសាកសួរសុខភាពសិស្សប្រចាំថ្ងៃ។
នេះគឺ ដើម្បីធ្វើការអប់រំឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងរបស់សាលារៀននីមួយៗដែលគម្រោងនេះទទួលបានការគាំទ្រដោយ សាកលវិទ្យាល័យKAGAWA ប្រទេសជប៉ុន អង្គការJICA អង្គការផ្ទះឧដុង្គ និងក្រសួងសុខាភិបាលក្នុងការអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសិក្សានេះ។
ពិធីត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា រួមជាមួយថ្នាក់ដឹកនាំ នាយកដ្ឋានជំនាញ លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ តំណាងអង្គការដៃគូអភិវឌ្ឍនជាច្រើនរូបផងដែរ៕
សូមទស្សនារូបភាព៖