ប្លែកមែន! សត្វក្របីញីមួយក្បាល មានស្នែងរាងជារង្វង់ មានគេហ៊ានអោយថ្លៃដល់….

សត្វក្របីញីមួយក្បាលដែលមានអាយុ ១៦ឆ្នាំនៅក្នុងភូមិភាគឦសាននៃខេត្តប៊ូរីរ៉ាម បានធ្វើអោយអ្នកទេសចរចាប់អារម្មណ៏ជាខ្លាំងដោយសារតែស្នែងរបស់វាបានដុះចេញជារាងរង្វង់ជុំវិញក្បាលរបស់វា។ ភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅស្រុក Charoensuk ដើម្បីបានឃើញក្របីនោះដោយផ្ទាល់បន្ទាប់ពីបានដឹងព័ត៍មានរបស់ក្របីនេះ។

លោក Uthai Sil-anan ប្រធានអង្គការមួយនៅក្នុងស្រុក Charoensuk បាននិយាយថាស្នែងរបស់វាពិតជាបានទាក់ទាញភ្ញៀវទេសចរជាច្រើននាក់អោយមកទស្សនា និងថតរូបភាពជាមួយវា។ ម្ចាស់ក្របីមួយនេះគាត់បាននិយាយថាធ្លាប់មានមនុស្សមួយចំនួនបានផ្ដល់ប្រាក់អោយគាត់រហូតដល់ ២០០,០០០បាត($៦២៥៥ ដុល្លារ) ដើម្បីទិញក្របីរបស់គាត់មួយនេះ ប៉ុន្តែគាត់សម្រេចចិត្តថាមិនលក់វានោះទេដោយក្ដីស្រលាញ់របស់គាត់ចំពោះក្របីនោះ គាត់បានបដិសេធរាល់សំណើរទាំងអស់។

គាត់ប្ដេជ្ញាថានឹងរក្សាក្របីរបស់គាត់មួយនេះរហូតដល់ថ្ងៃវាស្លាប់ យ៉ាងណាក្ដីគាត់សប្បាយចិត្តដែលអាចអោយអ្នកដរទៃបានឃើញនិងសរសើរដល់ស្នែងសត្វក្របីរបស់គាត់៕

ប្រភពពី៖ Cambofox