បើអាច! ១០យ៉ាង ដែលអ្នកមិនគួរបង្ហោះនៅលើ Facebook ព្រោះអាចនិងស្តាយក្រោយ

នៅពេលថ្មីៗនេះបើយោងទៅតាមការស្រាវជ្រាវ នៅឯសហរដ្ឋអាមេរិចបានបង្ហាញថា យុវវ័យយ៉ាងហោចណាស់មាន ៦៧%បាន ប្រើប្រាស់បណ្តាញសង្គម ។ ហើយមានមនុស្សជាច្រើនដែលមិនបានដឹងថា Facebook រឺបណ្តាញសង្គមផ្សេងទៀតជាច្រើនដែលកំពុងតែប្រមូល ព័ត៌មានផ្ទាល់ខ្លួនរបស់យើងរាល់ថ្ងៃ ដោយមិនដឹងខ្លួន ។ ១០ យ៉ាងដែលអ្នកមិនគួរបង្ហោះចូលក្នុងបណ្តាញសង្គម៖

១ កុំបង្ហោះ ឫបង្អួតលុយនៅលើបណ្តាញសង្គម

អួតប្រាប់គេ មាសពេជ្រ ជាដើម ព្រោះចោរពួកវាអាចនិងតាមដានយើង

២ កុំប្រាប់ពីទំនាក់ទំនងស្នេហាសុី ជម្រៅរបស់អ្នកអោយគេដឹង

ដូចជារឿងសំខាត់ៗ រឿងកេរ្តិ៍ខ្មាស់ផ្សេងៗ ព្រោះវាអាចអោយតម្លែរបស់អ្នកធ្លាក់ទាប

៣ រូបថតថើបគ្នា

កុំតែចង់អួតអ្នកដទៃ និងចង់បង្ហាញក្តីស្រលាញ់ទៅកាន់ដៃគូរបស់ខ្លួន សុខចិត្តផុសរូបថើបគ្នា អ្នកត្រូវចាំថាស្នេហានៅលើលោកនេះ គ្មានអ្វីថិតថេរនោះទេ ចុះបើស្អែក ខែក្រោយ ឆ្នាំក្រោយ បែកគ្នា តើរូបថតនោះនឹងទៅជាយ៉ាងណា? ចុះអ្នកត្រូវធ្វើអ្វីបន្តទៀត? អ្នកណាខ្លះព្រមយកអ្នកទៀត?

៤ មិនគួរថតរូបញញឹមនៅក្នុងពិធីបុណ្យសពនោះទេ

វាជារឿងអសីលធម៏មួយដែលអ្នកមិនគួរធ្វើនោះឡើយ

៥ ផុសសកម្មភាពខុសច្បាប់នានា

ប្រសិនជាអ្នកមិនចង់ចូលគុកនោះទេ សូមកុំផុសរឿងដែលអ្នកបានធ្វើខុសច្បាប់ចូលក្នុងFacebookអោយសោះ ។

៦ កុំសរសេរអ្វីផ្តេសផ្តាស

ដូចជាវៃប្រហារ ឫចោទប្រកាន់អ្នកណាម្នាក់ដែលពាក់ព័ន្ធទៅនឹង នយោបាយ សាសនា…

៧ កុំរអ៊ូររឿងការងារ ឫរឿងមេ

បើអ្នកមិនចូលចិត្តការងារនឹង ឫស្ពប់មេរបស់អ្នកយ៉ាងណា សូមកុំយកបណ្តាញសង្គម ធ្វើជាកន្លែងបញ្ចេញកំហឹងអី ព្រោះវាបង្ហាញពីចរិកអាក្រក់របស់អ្នកទៅវិញ ។

៨ កុំបង្ហាញឯកសារអត្តសញ្ញាញអោយគេដឹង

ដូចជាបង្ហោះ លិខិតឆ្លងដែន ឫអត្តសញ្ញាញប័ណ្ឌ

៩ រូបភាពកម្មវិធីផឹកសុំ

វាបំផ្លាញក្រេឌីតរបស់អ្នក គ្រាន់តែចូលមើល Profile របស់អ្នក ឃើញសុទ្ធតែរូបសុីផឹក តើគេនឹងគិតយ៉ាងណាមកលើអ្នក ?

១០ រូបឆ្លុះអេកូកូន

សូមកុំផុសរូបអេកូនរបស់អ្នកមុនត្រីមាសទី២អោយសោះ ព្រោះថាឪកាសនៃការរលូតកូនអាចមានច្រើន៕