ពិសេស​មែន! ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើការ​ជ្រើសរើស​សាលា​ចំណេះ​ទូទៅ​សាធារណៈ សម្រាប់​បំពាក់​កុំព្យូទ័រ​បន្ទះ និង​សម្ភារ​​បច្ចេកទេស…

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​​កុំព្យូទ័រ​​បន្ទះ និង​សម្ភារ​ព័ត៌មាន​វិទ្យា (ICT) ពី​មន្ទីរ​អប់រំ​ក្រុង​ប៊ូសាន ​នៃ​សាធារណរដ្ឋ​កូរ៉េ សម្រាប់​បំពាក់​នៅ​សាលា​ចំណេះ​ទូទៅ​សាធារណៈ ដើម្បី​គាំទ្រ​ដល់​ការ​​បង្រៀន និង​រៀន មុខ​វិជ្ជា​ឯកទេស​ព័ត៌មាន​វិទ្យា (ICT) និង​ការ​ប្រើប្រាស់​ ICT ជំនួយ​ការ​សិក្សា​មុខវិជ្ជា​ទូទៅ​​នៅ​តាម​គ្រឹះស្ថាន​សិក្សា​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

កុំព្យូទ័រ​បន្ទះ និង​សម្ភារ​បច្ចេកទេស ICT នេះ នឹង​ផ្ដល់​ជូន​សាលា​បឋមសិក្សា និង​សាលា​មធ្យមសិក្សា​សាធារណៈ​ចំនួន ០៨ ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ និង​មាន​លទ្ធភាព​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​និរន្តរភាព។

គណៈ​គ្រប់គ្រង​​សាលា​ដែល​មាន​បំណង​ចូល​រួម​គម្រោង​នេះ ត្រូវ​បំពេញ​​ពាក្យ​សុំ​ឱ្យ​បាន​ត្រឹម​ត្រូវ រួច​បញ្ជូន​ជា​​ឯកសារ​ទន់(Softcopy) ដែល​មាន​ហត្ថលេខា​​​និង​ត្រា​អង្គភាព និង​ឯកសារ​ដែល​អាច​កែ​បាន (excel file) ផ្ញើ​មក​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន តាម​រយៈ​សារ​អេឡិចត្រូនិក (email)៖ dit.its@moeys.gov.kh ឬ​តាម​លេខ​ទូរសព្ទ Telegram ៖ ០៦៦ ៩០១ ៨០០ ។