wow! ស្ពានអាកាសទឹកទាំង ១០ សម្រាប់កប៉ាលឬទូកឆ្លងកាត់ ដែលចាត់ទុកជាការងារវិស្វកម្មល្អបំផុតនៅអឺរ៉ុប

បរទេស៖ ប្រិយមិត្តធ្លាប់ឃើញស្ពានអាកាសសម្រាប់ឡាន ម៉ូតូបើឆ្លងកាត់ ប៉ុន្តែថ្ងៃនេះយើងនិងបង្ហាញស្ពានអាកាសទឹកទាំង ១០ សម្រាប់កប៉ាល ឬទូកឆ្លងកាត់វិញ ដែលគេចាត់ទុកថាជាការងារវិស្វកម្មល្អបំផុតនៅអឺរ៉ុប ។

១. ស្ពានអាកាសទឹក Aqueduct Langdeel ប្រទេសហូឡង់ ស្ពាននេះឆ្លងកាត់ពីលើផ្លូវហាយវេ N31 ដែលសាងសង់នៅចន្លោះឆ្នាំ ២០០៤ និង ២០០៧ ដែលមានជម្រៅ ២,៧៨ ម៉ែត្រ (៩ ហ្វីត) ទទឹង ២៥ ម៉ែត្រ (៨២ ហ្វីត) និងបណ្តោយ ១១០ ម៉ែត្រ (៣៦០ ហ្វីត) ។

២. ស្ពានអាកាសទឹក Edstone Aqueduct ប្រទេសអង់គ្លេស គឺជាស្ពានទឹកដែលវែងជាងគេនៅប្រទេសអង់គ្លេស ១៤៥ ម៉ែត្រ ។

៣. ស្ពានអាកាសទឹក Naviduct Krabbersgat ប្រទេសហូឡង់ សម្រាប់ផ្លូវដឹកជញ្ជូនតាមទូក ។

៤. ស្ពានអាកាសទឹក Aqueduct Veluwemeer ប្រទេសហូឡង់ ជាផ្លូវរូងក្រោមដីដែលស្ថិតនៅក្រោមស្ពាន Bellevue Meur ដែលត្រូវបានសាងសង់និងបើអោយប្រើប្រាស់ជាសាធារណៈក្នុងឆ្នាំ២០០២ ។

ស្ពាននេះមានទទឹង ១៩ ម៉ែត្រ បណ្តោយ ២៥ ម៉ែត្រ និងជម្រៅ ៣ ម៉ែត្រ ។

ហើយស្ពាននេះឆ្លងកាត់ផ្លូវ N302 ដែលជាផ្លូវហាយវេក្នុងប្រទេសហូឡង់ ដែលតភ្ជាប់ខេត្ត Folland ដែលជាកោះបង្កើតឡើងធំជាងគេបំផុតនៅលើពិភពលោក ជាមួយដីគោកនៃប្រទេសហូឡង់ ។

៥. ស្ពានអាកាសទឹក Pont du Sart Aqueduct នៅបែលហ្សុិក នៅខាងលើផ្លូវប្រសព្វជិតទីក្រុង Houdeng-Goegnies មានប្រវែង ៤៩៨ ម៉ែត្រ និងប្រើប្រាលបេតុងចំនួន ៦៥,០០០ តោន ហើយទ្រទ្រងដោយសរសរបេតុងជួរឈរចំនួន ២៨ ដើមដែលមានចំងាយ ៣ ម៉ែត្រពីចន្លោះសរសរនីមួយៗ ។

៦. ស្ពានអាកាសទឹក Haverud Aqueduct ប្រទេសស៊ុយអែត ហើយស្ពាននេះមានប្រវែង ៣៣,៥ ម៉ែត្រ និងសាងសង់ចន្លោះឆ្នាំ ១៨៦៤ និង ១៨៦៨ ។

៧. ស្ពានអាកាសទឹក Aqueduct Ringvaart Haarlemmermeer ប្រទេសហូឡង់ ស្ពាននេះនៅពីលើផ្លូវហាយវេ A4 ដែលអនុញ្ញាតអោយទឹកនៅក្នុងតំបន់សើមហូរនៅខាងក្រៅបាន ។

៨. ស្ពានអាកាសទឹក Pontcysyllte Aqueduct ចក្រភពអង់គ្លេស ជាស្ពានទឹកដែលវែងបំផុតរបស់អង់គ្លេស ស្ពាននេះចំណាយពេល ១០ ឆ្នាំពីឆ្នាំ ១៧៩៥ ដល់ ១៨០៥ ហើយមានប្រវែងជិត ៣០៧ ម៉ែត្រ ពម្ពស់លើសពី ៣៨,៤០ ម៉ែត្រ និងមានសរសរ ១៨ ជួរឈរទ្រទ្រង់សំណង់ ។

៩. ស្ពានអាកាសទឹក Briare Aqueduct ប្រទេសបារាំង វាកាលពីមុនជាស្ពានដឹកជញ្ជូនទឹកដែលត្រូវបានប្រើប្រាស់អស់រយៈពេលជាង ១១៧ ឆ្នាំមកហើយ សាងសង់នៅឆ្នាំ ១៨៩៦ និងមានប្រវែង ៦៦២ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ។

១០. ស្ពានអាកាសទឹក Magdeburg Water Bridge ប្រទេសអាឡឺម៉ង់ គឺជាផ្លូវដឹងជញ្ជូនដែលវែងជាងគេបំផុតនៅលើពិភពលោក ដោយមានប្រវែង ៩១៨ ម៉ែត្រគម្រោងនេះត្រូវបានរចនាឡើងជាង ១០០ ឆ្នាំ


(ចាប់តាំងពីឆ្នាំ ១៩០៥ ) ប៉ុន្តែត្រូវបានបញ្ចប់ដោយសារតែសង្គ្រាមលោកលើកទី ២ និងអំឡុងសង្គ្រាមត្រជាក់ ។ ស្ពាននេះផងដែរមានប្រវែងជិត ១២ គីឡូម៉ែត្រ ៕