៧ វិធីដើម្បីបញ្ឈប់រថយន្ត ក្នុងករណីហ្វ្រាំងមានបញ្ហា

ប្រិយមិត្តបានដឹងហើយថាទោះបីម៉ូតូឬរថយន្ត ប្រព័ន្ធហ្វ្រាំង គឺជារឿងសំខាន់ ប្រសិនជាប្រព័ព្ធហ្វ្រាំងរបស់យើងមានបញ្ហានោះនឹងបង្កអោយមានគ្រោះថ្នាក់ ។ ថ្ងៃនេះផងដែរយើងនឹងប្រាស់បងប្អូនពីគន្លឹះខ្លះៗ ដែលអាចជួយបញ្ឈប់រថយន្តក្នុងករណីដែលមានបញ្ហាហ្វ្រាង ។

១. យើងត្រូវដកជើងចេញពីហ្គែរ និងបិទមុខងារ Cruise Control (មាននៅលើរថយន្តស៊េរីថ្មី) ប្រសិនជាមាន

២. យើងត្រូវសប់ហ្វ្រាំង

វាអាចជួយបង្ហើនសម្ពាធហ្វ្រាំង ដើម្បីបញ្ឈប់រថយន្តបាន តែគ្រាន់តែប្រើពេលយូរបន្តិច ។

៣. យើងត្រូវប្តូលេខទៅចំណុចទាប

វាជាវិធីសាស្រ្តមួយបន្ថយល្បឿនរថយន្តដោយម៉ាសុីន ។ ប្រសិនបើប្រើលេខអូតូអាចប្អូរវាទៅចំណុចទាប (P) ប៉ុន្តែបើលេខដៃវិញគួរដូរទៅលេខតាមលំដាច់ ៦-១ (បន្ថយជាបន្តបន្ទាប់) ។

៤. យើងត្រូវប្រើប្រាស់ហ្វ្រាំងដៃ (ហ្វ្រាំងសង្គ្រោះបន្ទាន់)

ហ្វ្រាំងដៃវាអាចបញ្ឈប់រថយន្តបាន គ្រាន់តែប្រើពេលយូរបន្តិច ព្រោះវាបញ្ឈប់តែកង់ក្រោយ ។

៥. យើងត្រូវផ្តល់សញ្ញាអោយអ្នករួមដំណើរតាមផ្លូវបានដឹង ឬប្រើនភ្លើងសង្គ្រោះបន្ទាន់ (ភ្លើងសូមផ្លូវ) ឬក៏បើកញ្ចក់រថយន្តដើម្បីផ្តល់សញ្ញា ហើយខ្យល់ចូលក្នុងរថយន្ត ដើម្បីបន្ថយល្បឿនរថយន្តបាន ។

៦. យើងអាចបើករេទៅឆ្វេងស្តាំប្រសិនបើផ្លូវទូលាយ

ការធ្វើបើនេះអាចបន្ថយល្បឿនបានមួយកម្រិតដែរ ប៉ុន្តែបើសិនរថយន្តមានល្បឿនលឿនកុំធ្វើអី ព្រោះអាចធ្វើអោយក្រឡាប់បាន ។

៧. ប្រើប្រាស់អ្វីដែលមាននៅជុំវិញ គឺមានន័យថាព្យាយាមស្វែងរកដើមឈើតូចៗ ដែលនៅក្បែរផ្លូវ ហើយបុកគល់ដើមឈើតូចនេះ ។

បញ្ជាក់យើងមិនត្រូវពន្លត់ម៉ាសុីនរថយន្តទេពេលមានបញ្ហាហ្វ្រាំង ព្រោះអីពេលវាអាចធ្វើអោយចង្កូតរថយន្តតឹង ៕