កូនខ្មែរត្រូវស្គាល់!! ព្រះមាលាទ្រង់ប្រពាត សម្រាប់ព្រះករុណាទ្រង់យាងចេញប្រពាត និង…

«ព្រះមាលាទ្រង់ប្រពាត»
ព្រះមាលាម្យ៉ាង សម្រាប់ព្រះករុណាទ្រង់យាងចេញប្រពាត និងគង់លើព្រះទីន័ង អស្សត ព្រះទីន័ងគជេន្រ្ទ ព្រះទីន័ងនាវា ហៅថា(មាលាទ្រង់ប្រពាត) ដែលសម្រាប់ប្រើក្នុងព្រះរាជពិធី ក្នុងក្បួនព្យុហយាត្រា សម្រាប់ពិធីរាជាភិសេក និង ពេលហ្លួងទ្រង់យាងចេញធ្វើសឹក «មាលាទ្រង់ប្រពាត» ។

ព្រះមាលានេះសាងឡើងមានរាងមូលកន្ទុប មានកំពូលស្រួចខ្លី កំពូលសាងពីមាស តួព្រះមាលាសាងពីក្រណាត់សំពតម្យ៉ាងនិងលម្អក្បាច់ជាមាស ហើយមានក្រឡាសងនរែក៨ទិស រីឯក្រឡាសង្រែកនិមួយៗ សាងពីបន្ទះមាសលម្អដោយក្បាច់ និងមានទេវរក្សាទិសទាំង៨ គង់លើរាហូតំឲបល័ង្កផងដែរ។

នៅរំភាយក្បាំងខាងក្រោយមានរូបព្រះ វិស្ណុ កាន់ព្រះខ័ន គង់លើសត្វគ្រុឌដែលជាយាន្តជំនិះ យ៉ាងវិចិត្។ រចំពោះសៀមដែលថាយើងចម្លងវានោះកុំខ្វល់ ព្រោះវាបានយករបស់ទាំនេះចេញអំពីព្រះបរមរាជវាំខ្មែរបាត់ទៅហើយ។

ប្រភពពី៖​ Cambofox
ប្រភព៖​ ហ្វេសប៊ុក