ហ្វេសប៊ុក៖ ថ្មីៗនេះមានក្មេងស្រី ម្នាក់ដែលមានឈ្មោះថា ស៊ន ស្រីកា ត្រូវបានបាត់ខ្លួនដោយមិនដឹងថាទៅណា នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា កូន ខ្លាតូច ដែលបានសរសេររៀបរាប់ថា៖ «ដំណឹងស្វែងរកក្មេងស្រី! យើងខ្ញុំជាអាណាព្យាបាល ក្មេងស្រី ឈ្មោះ ស៊ន ស្រីកា ភេទស្រី អាយុ ១៥ ឆ្នាំ រៀននៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ថ្នាក់ទី 9 F2 ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សូមស្វែងរកក្មេងស្រីដែលមានភិនភាគដូចក្នុងរូបខាងក្រោម ។ បេីបងប្អូនប្រជាពលរដ្ឋណាបានឃេីញ សូមទំនាក់ទំនងមកលេខ ទូរសព្ទមកអាណាព្យាបាល 081607019/010243699 សូមអរគុណ!!!» ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមមើភិនភាគរូបប្អូនស្រីខាងក្រោម៖