ថៃ៖ តារាប្រុសលោក Boy Pakorn និងតារាស្រី នាង Chippy កំពុងធ្វើឱ្យមហាជនមិនអស់ចិត្តជាខ្លាំង ខណៈខាងស្រី Chippy ស្រាប់តែទម្លាយរូបថតស្និទ្ធស្នាលដូចសង្សារជាមួយបុរសសង្ហាជនជាតិបរទេសម្នាក់នៅលើបណ្ដាញសង្គម IG កាលពីពេលថ្មីៗ ។
មន្ទិលសង្ស័យទាំងឡាយរបស់ទស្សនិកជន តារាស្រីវ័យក្មេងកំពុងមានទីផ្សារ Chippy ឆ្លើយត្រង់ៗថា នាង និង បុរសបរទេសរូបនោះត្រឹមតែជាមិត្តភក្ដិនឹងគ្នាប៉ុណ្ណោះ ដោយឡែករឿងដែលគួរឱ្យចាប់អារម្មណ៍នោះ នាងស្រាប់តែសារភាពនៅចំពោះមុខ Boy Pakorn ថា នាងស្រឡាញ់លោកខ្លាំងជាងអ្នកណាទាំងអស់ ។
ហើយការសារភាពនេះធ្វើអោយតារាសម្តែងប្រុស Boy ញញឹមបិទមាត់អត់ជិតទេ ថែមទាំងប្រញាប់ឆ្លើយតបទៅវិញភ្លាមៗថា លោកស្រឡាញ់ និង ចាត់ទុក Chippy ដូចប្អូនស្រីម្នាក់ប៉ុណ្ណោះ ។ ខណៈពេលដែលអ្នកគាំទ្រជាច្រើនចង់អោយពួកគេទាំងពីរ ក្លាយជាសង្សារនឹងគ្នាពិតប្រាកដមែន ៕