ម្ចាស់ហាងមួយកន្លែង ដោយសារការស្រលាញ់ស្លាកយីហោគូរដោយដៃក៏បានអញ្ចេីញលោកតាជាងគំនូរជេីងចាស់អាយុ ៨៣ ឆ្នាំដែលមានរហ័សនាមជាងគំនូរវត្តភ្នំ…

កាលពីពេលថ្មីៗមកនេះ ម្ចាស់ហាងមួយកន្លែង ដែលមានគណនី VH Online shop បានបង្ហោះសារមួយថា៖ ដោយសារការស្រលាញ់ស្លាកយីហោគូរដោយដៃពួកខ្ញុំបានអញ្ចេីញលោកតាជាងគំនូរជេីងចាស់ដែលមានរហ័សនាមជាងគំនូរវត្តភ្នំនិងនាមត្រកូលពិតកែវសាន់មកគូរអោយហាងពួកខ្ញុំ។

លោកតាជាអ្នកគូរស្លាកយីហោតាមរោងកុនធំៗពីមុនជាង30រោងកុនដែលក្នុងនោះមានរោងកុនគីរីរម្យ,ហេមជាតិ,ភ្នំពេជ្រ,សូរិយា,ព្រហ្មបាយ័ន,ម្កុដពេជ្រ,អង្គរ,ហាវ៉ៃកាពីតូល,មនោរម្យ,និងរោងកុនលុច្សដែលសុទ្ធតែជារោងកុនល្បីៗនៅក្នុងកំឡុង ឆ្នាំ១៩៨០ ជាង។ សព្វថ្ងៃលោកតាមានអាយុ83ឆ្នាំហេីយតែគាត់នៅតែស្រលាញ់ការងារជាជាងគំនូរនេះនិងនៅតែមានឆន្ទៈបន្តធ្វេីការងារបែបនេះទៅតាមលទ្ធភាពដែលគាត់អាចធ្វេីបាន។

លោកតាមានប្រសាសន៍ថាគាត់រំភេីបនិងសប្បាយចិត្តពេលដែលមានអ្នកនៅគាំទ្រនិងផ្តល់តម្លៃស្នាដៃរបស់គាត់ក៏ដូចជាផ្តល់ឱកាសអោយគាត់រកបានប្រាក់ចំនូលពីការគូរនេះដូច្នេះបងប្អូនណាដែលស្រលាញ់និងមានបំណងគូរស្លាកយីហោប្រភេទនេះអាចទាក់ទងទៅគាត់បាន តាមលេខទូរស័ព្ទ0962434988 ចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់លោកតាដែលបានបញ្ចេញស្នាដៃក្នុងការធ្វេីស្លាកយីហោនេះយ៉ាងយកចិត្តទុកដាក់ទាំងអត្តន័យនិងសោភ័ណ្ឌភាព សូមជូនពរលោកតាអោយមានសុខភាពល្អនិងអាយុយុឺនយូរ៕