ខ្លាំងៗ! អូស្រ្តាលី មិនឱ្យជនជាតិចិន ឬក៏បរទេសណាដែលធ្លាប់បានចូលទឹកដីចិន ចូលមកក្នុងប្រទេសខ្លួនឡើយ ព្រោះតែ វីរ៉ុស កូរ៉ូណា…

វីរុស ដែលបានចាប់កំណើតនៅក្នុងទីក្រុង Wuhan ប្រទេសចិន កាលពីខែធ្នូពេលនេះវាបានរីករាលដាលពាសពេញពិភពលោក ហើយចំនួនអ្នកស្លាប់បានកើនឡើងជាលំដាប់។ ជំងឺ Coronaviruses (CoV) គឺជាក្រុមគ្រួសារដ៏ធំមួយនៃវីរុសដែលបណ្តាលឱ្យមានជំងឺ វាចាប់ពីជំងឺផ្តាសាយធម្មតាទៅនឹងជំងឺធ្ងន់ធ្ងរជាច្រើនទៀតដូចជារោគសញ្ញាផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS-CoV) និងរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS-CoV) ។

នាយករដ្ឋមន្រ្តី នៃប្រទេសអូស្រ្តាលី បានប្រកាសថា អ្នកទេសចរចិន នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសអូស្រ្តាលីទៀតទេ ដោយសារការកើនឡើងនៃការគំរាមកំហែងនៃជំងឺឆ្លងCorona។ ហើយក៏បានបន្ថែមទៀតថាមានតែពលរដ្ឋអូស្រ្តាលីប៉ុណ្ណោះ ដែលនឹងត្រូវអនុញ្ញាតឱ្យហោះហើរចូលប្រទេសពីប្រទេសចិនបាន។ លោកនាយករដ្ឋមន្រ្តីបាននិយាយថាអ្នកទេសចរបរទេសដែលបានចាកចេញ ឬឆ្លងកាត់ប្រទេសចិនដីគោកឥឡូវនេះក៏នឹងត្រូវបានបដិសេធមិនឱ្យចូលប្រទេសអូស្ត្រាលី ជាដាច់ខាតព្រោះតែបង្ការវីរុស Coronaviruses ។

ពលរដ្ឋអូស្រ្តាលីទាំងអស់ដែលបានធ្វើដំណើរមកពីប្រទេសចិន នឹងត្រូវបានដាក់ដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ ហើយនឹងមានការត្រួតពិនិត្យបន្ថែមហេីយបង្ហាញនៅអាកាសយានដ្ឋាន ហើយលោកនាយករដ្ឋមន្រ្តីបានប្រកាសថាប្រជាជនអ្នករស់នៅជាអចិន្ត្រៃយ៍និងក្រុមគ្រួសារ​ អាណាព្យាបាលស្របច្បាប់និងប្តីប្រពន្ធរបស់ពួកគេនឹងត្រូវបានលើកលែងពីវិធានការណ៍តឹងរ៉ឹងនេះ។