សេ្តចឡានស្ព័រ BUGATTI La Voiture Noire ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោកនាពេលបច្ចប្បន្នដែលមានតម្លៃដល់ទៅ… វីដេអូ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីក្នុងពិភពលោក គឺក្រុមហ៊ុនផលិតរថយន្តBUGATTI ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Volkswagen Group បានផលិតសេ្តចឡានស្ព័រ BUGATTI La Voiture Noire ដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោកនាពេលបច្ចប្បន្នដែលមានតម្លៃដល់ទៅ ១៨.៩ លានដុល្លារ។

ជាការពិត តម្លៃរបស់រថយន្តមួយនេះគឺ ១២.៤៥ លានដុល្លារ ក្រោយពេលរួមបញ្ចូលពន្ធ និងផ្សេងៗវាកើនដល់ ១៨.៩ លានដុល្លារ។ ហើយរថយន្តមួយនេះគឺ ជារថយន្តដែលមានតម្លៃថ្លៃបំផុតហើយ វាជាតម្លៃមួយដែលកប់ពពកហើយមិនធ្លាប់មានពីមុនមកនោះទេ។

សេ្តចឡានស្ព័រ BUGATTI La Voiture Noire នេះត្រូវបានផលិតឡើងក្នុងន័យរំលឹកដល់ខួបទី ១១០ឆ្នាំ របស់សេ្តចឡានស្ព័រ BUGATTI ដើម្បីបង្ហាញពីភាពអស្ចារ្រនិងអំណាចក្នុងការបើកបរលើវិថីផងដែរ៕