ភ្នំពេញ៖ ប្រិយមិត្តជាច្រើនជាច្រើនជាពិសសអ្នកនិយមលេងបណ្តាញសង្គម ច្បាស់ជាស្គាល់ហើយស្រីស្អាត Love Riya ដែលត្រូវបានគេចាត់ទុកជាអ្នកលក់ឡេដែលមានប្រជាប្រិយភាព និង មានអ្នកគាំទ្រជាច្រើន មិនចាញ់អ្នកសិល្បៈប៉ុន្មានឡើយ ។
គេធ្លាប់តែឃើញបង្ហាញរូបភាពផ្អែមល្ហែមខ្លាំង ប៉ុន្តែស្ទើរមិនដឹងថាជីវិតប្តីប្រពន្ធរបស់អ្នកលក់ ឡេ Love Riya បានបែកបាក់គ្នាទៅហើយ ក្រោយពីពួកគេមានកូនមួយជាចំណងដៃ ដែលមានឈ្មោះថា ទែន ទែន និងមានមុខមាត់ ស្រស់ស្អាត ទ្រលុកទ្រលន់គួរឱ្យក្នាញ់ ។ ជុំវិញរឿងនេះ នាងបានបញ្ជាក់ថា នាងយំដើម្បីឱ្យគេស្ពាយទឹកភ្នែកនាង ហើយនាងបានផ្ដាំថា ជួយឱ្យអ្នកគាំទ្រចែករំលែកវីដេអូនេះតាម Messenger ម្នាក់មួយទុកថ្ងៃដែលនាង ស្រក់ទឹកភ្នែកមុខ Live ។
ក្នុងនោះដែរនាង មិនបាននិយាយពីមូលហេតុដែលធ្វើឱ្យនាង និង ស្វាមីចែកផ្លូវនោះទេ ។ គឺនាងគ្រាន់តែបង្ហើបថា ហួសចិត្ត និង និយាយមិនចេញ ហើយអ្នកដែលល្ងង់ គឺជារូបនាងតែម្តង ។ បើយោងតាមគណនីយ្យ Jing Jing បាន PrintSrc សំនេររបស់ស្វាមីអ្នកនាងនៅលើហ្វេសបុកផុសដូចខាងក្រោមនេះ ៕