ថាចៃដន្យក៏បាន ​​​​​​​​​​​​​​​​​​ថាសំណាងក៏បាន! និស្សិតស្រីម្នាក់ក្លាយជាសេដ្ឋី ក្រោយពីធនាគារវេរប្រាក់ខុស ចូលគណនីនាងចំនួន …

បរទេស៖ ថ្មីៗនេះមានរឿងមួយបានកើតឡើងគឺ ​​​​​​​​​​​​​​​​​​​​​​​អាចនិយាយបានថាចៃដន្យក៏បាន ​​​​​​​​​​​​​​​​​​ថាសំណាងក៏បាន ​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលនិស្សិតស្រីអូស្ត្រាលីម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​ត្រូវធនាគារវេរប្រាក់ខុសគណនី (កុង) បែរជាចូលទៅក្នុងគណនីរបស់នាង ហើយនាងបានយកប្រាក់នោះទៅចាយវាយក្នុងមួយថ្ងៃ ​​​​​​​​​​​​​​​​​​​​​​៥.០០០ ដុល្លារយ៉ាងសប្បាយ ។

ធនាគារមួយនោះ ​​​​​​​​​​​​​​​​​​​​​​បានវេរប្រាក់ខុសឲ្យនាងចំនួន ​​​​​​​​​​​​​​​​​​​​​​៤,៦ លានដុល្លារតាំងពីឆ្នាំ ២០១៦ ក្រោយពីរឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​នាងចាប់ផ្តើមដកប្រាក់ចេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅដាក់នៅ «គណនី(កុង)» ធនាគារផ្សេងវិញ ។ ក្រោយមក ​​​​​​​​​​​​​​​​​​​​​​​​​​​​នារីនោះត្រូវចាប់ខ្លួនបាន ពេលបម្រុងគេចចេញពីអូស្ត្រាលី ។ សង្សាររបស់នាងបានបដិសេធ ​​​​​​​​​​​​​​​​​​​​​​នូវអ្វីដែលប៉ូលិសចោទប្រកាន់ ថាខ្លួនមិនបានដឹងរឿងរ៉ាវនេះទេ​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះសង្សារមិនដែលប្រាប់នាងឡើយ ។

តាមសង្កេតកន្លងមក ​​​​​​​​​​​​​​​​​​​​​​​​នាងបានទិញកាបូបសុទ្ធតែប្រេនដ៍ៗ ​​​​​​​​​​​​​​​​​​​​​​​និងចូលហាងធ្វើសក់សុទ្ធតែថ្លៃៗ ។ ទោះយ៉ាងណាក៏ដោយ ​​​​​​​​​​​​​​​​​​​​​​​​និស្សិតស្រីនោះ មិនបានធ្វើអ្វីដែលខុសច្បាប់ទេ ​​​​​​​​​​​​​​​​​​​​​​​​​​ពីព្រោះវាជាកំហុសបច្ចេកទេសរបស់ធនាគារខ្លួនឯង ។ ក្រោយមកនាងត្រូវបានគេដោះលែងវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីធនាគារ បានដកប្រាក់ពី គណនី ​​​​​​​​​​​​​​​​​​​​​នាងវិញ ៕