សូមប្រុងប្រយ័ត្ន! ស្ដ្រីម្នាក់ចាញ់ល្បិចក្រុមទំលាក់យោង អស់មាស៣ជី ដូរបានគ្រាប់ឃ្លីដែកមួយកូនថង់ នៅឯ …

ភ្នំពេញ៖ ស្រ្តីរងគ្រោះម្នាក់ ​​​​​​​​​​​​​​​​​​​​​ត្រូវមនុស្សប្រុសស្រី ៤នាក់ ប្រើកល់ល្បិច ​​​​​​​​​​​​​យកមាសមកដោះដូរគ្រាប់ឃ្លីដែក ហើយយកជនរងគ្រោះ ​​​​​​​​​​​​​មកទំលាក់ចោលនៅតាមផ្លូវ បង្កការភ្ញាក់ផ្អើលកើតឡើង ​​​​​​​​​​​​​​​​​​កាលវេលាម៉ោង០៩៖០០នាទី ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិទួលរកា១ ​​​​​​​​​​​​​​​​​​​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះ ឈ្មោះ រស់ ស្រីនិត ​​​​​​​​​​​​​​​អាយុ៣១ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិដើមស្លែង ​​​​​​​​​​​​​​​​​សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ​​​​​​​​​​​​​​​​​​​បានរៀបរាប់ទាំងតក់ស្លុតថា មុនកើតហេតុ គាត់ជាមួយម្ដាយ ​​​​​​​​​​​​​​​​​​​​​​​ទៅផ្សារទិញម្ហូប ហើយបានដោះខ្សែកមាសចំនួន៣ជី ​​​​​​​​​​​​​​​​​​​​​​​​​​​​មកទុកក្នុងកាបូបស្ពាយ ហើយដើរចូលផ្សារធម្មតា ក៏មានស្រ្តី២នាក់ ​​​​​​​​​​​​​​​​​​​​​​មកខ្សឹបថា គាត់រើសបានមាសច្រើនណាស់ ។

ភ្លាមៗនេះ ស្ដ្រីរូបនេះ បានប្រាប់ថា ​​​​​​​​​​​​​​​​​​​​​​រើសបានយកទៅឲ្យគេវិញទៅ រួចបង្ខំឲ្យចែកគ្នា ​​​​​​​​​​​​​​​​​​ហើយក៏បានប្រកែកគ្នា ។ រហូតក្រោយមក ​​​​​​​​​​​​​​​ក៏មានបុរស២នាក់ មកសួរថា មានរើសបានមាសអត់ ​​​​​​​​​​​​​​​​​​​​​​ស្ដ្រីរងគ្រោះបំរុងប្រាប់ស្រាប់តែស្រ្តី២នាក់ និងបុរស២នាក់ ​​​​​​​​​​​​​​​​​​​​បង្ខំឲ្យឡើងលើម៉ូតូ ទាំងមានកូនកាំបិតគំរាម ទើបខ្លួនមិនហានស្រែក ​​​​​​​​​​​​​​​​​​​​​សុខចិត្តតាមមកជាមួយ ជនសង្ស័យ ​​​​​​​​​​​​​​​​​​​​​​មកដល់ផ្លូវ៦០ម៉ែត្រ ហើយក៏គំរាមថា បើមិនឲ្យខ្សែក ដែលខ្លួនលាក់ក្នុងកាបូបទេនោះ សម្លាប់ចោល ។

ស្ដ្រីរងគ្រោះ បន្ដថា ​​​​​​​​​​​​​​​​ខ្លួនក៏បានយកខ្សែក មាសទម្ងន់៣ជីមាស ​​​​​​​​​​​​​​​​​​​​​​ឲ្យទៅជនសង្ស័យ រួចបក្សពួកចំនួន៦នាក់ រត់គេចខ្លួនបាត់ ​​​​​​​​​​​​​​​​ហើយនគរបាល និងកម្លាំងបញ្ជាការពារសាលា ចុះមកអន្តរាគមន៍ដែរ ​​​​​​​​​​​​​​​​​​​​​​តែមិនទាន់បានត្រឹមនាំមករូបគាត់ មកស្នាក់ការប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្ដឹង ៕