បុរសអនិកជនម្នាក់ បានរងរបួសត្រង់ ក និង ស្មា ធ្ងន់ ធ្ងរ ក្រោយ ពី លោត ដាំ ដូង លេង ចូល សមុទ្រ បុក …

ក្រុងកោះរ៉ុង៖ កាលពីយប់ថ្ងៃទី២៨ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខែមករា ឆ្នាំ២០២០ នៅភូមិកោះតូច ​​​​​​​​​​​​​​​​​​​​​​​​​​សង្កាត់កោះរ៉ុងសន្លឹម មានបុរសជាភ្ញៀវទេសចរណ៍ខ្មែរអនិកជនម្នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​ឈ្មោះ SOU David ភេទប្រុស អាយុ 30ឆ្នាំ (ជនជាតិខ្មែរ​ សញ្ជាតិបារាំង) ។ លោក SOU DAVID ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានគេជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយជនរងគ្រោះជនរងគ្រោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​លោតដាំដូងលេងចូលសមុទ្រ តែចៃដន្យក៏បុកនិងខ្យាច់បណ្តាលអោយរងរបួសត្រង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក និងស្មា ខាងស្តាំធ្ងន់ធ្ងរ ។

តាមប្រភពម្ចាស់ទូបានអោយដឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជនរងគ្រោះ ព្រមទាំងមិត្តភ័ក្រជាជនជាតិ បរទេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​០៦នាក់ទៀត (ស្រី០៣នាក់) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានជួលទូកកន្ទុយវែងរបស់គាត់ ហើយគាត់បានដឹកភ្ញៀវទេសចរណ៍ទៅមើលផ្កាថ្ម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ទូចត្រី ចេញពីភូមិកោះតូចទៅកាន់ឆ្នេរទ្បងប៊ីច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលទូកចតនៅក្បែរឆ្នេរ ជនរងគ្រោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានលោតដាំដូងលេងចូលសមុទ្រ ​​​​​​​​​​​​​​​​​​ចៃដន្យក៏បុកនិងខ្សាច់បណ្តាលអោយរងរបួលត្រង់ ក និងស្មា ​​​​​​​​​​​​​​​​​​​​​​ខាងស្តាំ ធ្ងន់ធ្ងរ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖