wow! ឡូយមែន Lisa និង Song Mino ចាប់ដៃគូគ្នា ថតស្ពតផ្សព្វផ្សាយ អោយម៉ាល្បីរបស់ពិភពលោកគឺ … (មានវីដេអូ)

ប្រិយមិត្តប្រាកដជាស្គាល់ តារាចម្រៀងស្រី Lisa​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមាជិក BlackPink និងតារាចម្រៀងប្រុស ​​​​​​​​​​​Song Mino សមាជិក Winner ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកទាំងពីរបានធ្វើអោយមហាជនជាពិសេសហ្វេនៗមានការភ្ញាក់ផ្អើល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយបានសហការថតស្ពតផ្សព្វផ្សាយពាណិជ្ជកម្ម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ាកល្បី Adidas នៃប្រភេទអាវភ្លៀងថ្មី ។

តារាប្រុសស្រីទាំងពីរបានសហាការគ្នាយ៉ាងជិតស្និទ្ធក្នុងយុទ្ធនាការថ្មីនេះក្រោមប្រធានបទ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«គោលដៅគូ គ្រប់ពេលវេលាដ៏ល្អបំផុត» ។ ក្នុងនោះផងដែរតារាទាំងពីរបានរៀបចំនូវស្ទីលថត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានភាពសុីចង្វាក់យ៉ាងល្អនឹងស្មានមិនដល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយម្នាក់ៗសុទ្ធតែមានស្ទីលផ្ទាល់ខ្លួនជាមួយនិងភាពទាក់ទាញ់រៀងៗខ្លួន ។ BLINKs ​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងក្នុងនិងក្រៅប្រទេស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​រំពឹងទុកថា Adidas នឹងចាប់ដៃគូជាមួយអ្នកទាំងពីរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្តធ្វើការងាររួមគ្នាក្នុងស្តតផ្សព្វផ្សាយ នាពេលអនាគត ។ ​​​​​​​​​​​​​​​​​​​​​​​​​​ប្រិយមិត្តចង់ជ្រាប​ច្បាស់សូមទស្សនាវីដេអូខាងក្រោម៖