ក្រុមអ្នកជំនាញនិយាយថា ស៊ុបប្រចៀវអាចជាមូលហេតុដែលនាំឱ្យមានជំងឺសួតកំពុងផ្ទុះឡើងថ្មីៗនេះ (មានវីដេអូ)

យោងតាមសារព័ត៌ CNA ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានអោយដឹងថា វីរុសថ្មី coronavirus ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះអាចមានប្រភបចេញពីសត្វពស់ ដែលជាសត្វព្រៃមួយក្នុងចំណោមសត្វព្រៃ ​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានគេលក់ខុសច្បាប់ជាមួយគ្រឿងសមុទ្រនៅក្នុងទីក្រុង Wuhn ។ នេះដោយសារតែអ្នកស្រាវជ្រាវបានរកឃើញថា ​​​​​​​​​​​​​​​​​​​​​​​កូដប្រូតេអុីននៅក្នុងវីរុសគឺស្រដៀងនឹងពស់ដែរ ។ ហើយវីរុសនេះឆ្លងពីសត្វប្រចៀវនៅក្នុងព្រៃ ​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាមូលហេតុដែលពស់ត្រូវបានឆ្លងវីរុសនេះពីប្រចៀវបន្ត ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានអោយដឹងថា វីរុស ​​​​​​​​​​​​​​​​​​​​​​​​​coronavirus ​​​​​​​​​​​​​​​​​ត្រូវបានគេតាមដាន នឹងត្រូវបានគេនិយាយថា មានប្រភពចេញពីទីផ្សារលក់សត្វព្រៃខុសច្បាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅទីក្រុង Wuhan ។ លោក Gao Fu អគ្គនាយកមជ្ឍមណ្ឌលត្រួតពិនិត្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងបង្ការជំងឺក៏បាននិយាយថា វីរុសថ្មីគឺស្ទើរតែ ៧០% ប្រហាក់ប្រហែលនឹងវីរុសសារ (SARS) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលកើតចេញពីសត្វប្រចៀវ ។ នេះជាមូលហេតុដែលអ្នកវិទ្យាសាស្រ្តបានប៉ាន់ស្មានថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​សត្វប្រចៀវក៏អាចជាប្រភពនៃមេរោគឆ្លងថ្មីផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពោលគឺវាអាចចម្លងពីសត្វទៅមនុស្ស ។

ក្រុមអ្នជំនាញបានលើកឡើងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សត្វប្រចៀវអាចជាដើមហេតុនៃមេរោគ បន្ទាប់ពីរូបថតរបស់អ្នកស្រុក Wuhan ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរិភោគស៊ុបប្រចៀវយ៉ាងគួរអោយខ្ពើមបានបែកធ្លាយឡើង ។ រំលឹកផងដែរថា សត្វប្រចៀវក៏ជាប្រភពនៃជំងឺសារ (SARS) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលបានផ្ទុះឡើងកាលពីអំឡុងឆ្នាំ ២០០៣ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយរដ្ឋាភិបាលចិនក៏បានអំពាវនាវឲ្យឈប់បរិភោគសត្វប្រចៀវ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងសត្វព្រៃដទៃផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែហាក់ដូចជាគ្នានប្រសិទ្ធភាពនោះទេ ។ គិតមកទល់ពេលនេះប្រទេសចិនបានបញ្ជាក់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​មានអ្នកកើតជំងឺចំនួន ៥៧១នាក់ និងមានអ្នកស្លាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១៧នាក់ហើយ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៃការបរិភោគស៊ុបប្រចៀវខាងក្រោម៖

មានវីដេអូខាងក្រោម៖