មកមើលស្ទាយ៍សក់ខ្លី ទាំងនេះ របស់ Apinya មានគ្រប់ម៉ូត ស្អាតហើយប្លែក …

ថៃ៖ តារាសម្តែងស្រីសម្បុរស្រអែម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Apinya Sakuljaroensuk ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងជាតារាមួយរូបដែលមានស្ទាយ៍តែងខ្លួនថ្មីៗ និងប្លែកៗជានិច្ច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនត្រឹមតែស្ទាយ៍ស្លៀកពាក់ប៉ុណ្ណោះទេ សូម្បីតែស្ទាយ៍សក់របស់នាងវិញក៏មិនធម្មតាដែរ ។

តារាសម្តែងស្រីវ័យ២៩ឆ្នាំរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពូកែក្នុងជ្រើសរើសម៉ូតសក់ថ្មីៗខ្លាំងណាស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើទោះបីជានាងមានសក់ខ្លីដែលនារីភាគច្រើនគិតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាសក់ដែលពិបាកនឹងធ្វើម៉ូតក៏ដោយ ។ ប៉ុន្តែសម្រាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​Apinya ឃើញថាសក់ខ្លីមិនមែនជាបញ្ហានោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយនាងថែមទាំងអាចធ្វើស្ទាយ៍បានគ្រប់ម៉ូត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្អាតៗប្លែកភ្នែកទៀតផង ។

អ្វីដែលពិសេសសូម្បីតែនៅថ្ងៃរៀបការក៏ដោយ ​​​​​​​​​​​​​​​​​​​​​​​នាងបានគ្រងរ៉ូបកូនក្រមុំជាមួយស្ទាយ៍សក់ខ្លី ​​​​​​​​​​​​​​​​​​​​​​​​​​ដែលកម្រនឹងឃើញកូនក្រមុំរូបណាធ្វើសក់បែបនេះណាស់ ។ ទោះបីជាប្លែកពីគេក៏ពិតមែនប៉ុន្តែ​​​​​​​​​​​​​​​​​​​​​​​​ Apinya នៅតែមានភាពលេចធ្លោតាមស្ទាយ៍របស់ខ្លួនឯង ​​​​​​​​​​​​​​​​​​​​​មិនចាញ់កូនក្រមុំដទៃនោះទេ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖